វេលាម៉ោង ០៩:០០ នាទីព្រឹក លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាក្នុងការផ្ដល់កិច្ចសហការ និងគាំទ្រដល់សមាគមបណ្ដាញសង្គមស៊ីវិលកម្ពុជា និងមាន’’ការចែកជូនដោយឥតគិតថ្លៃ នូវចង្ក្រានសន្សំសំចៃថាមពល’’ ជូនប្រជាពលរដ្ឋតាមសណ្ដាឃុំ ក្នុងស្រុកថ្មបាំង ស្ថិតក្រោមអធិបតីភាពលោក ហេង រតនា នាយករដ្ឋបាលសាលាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង ។
ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦
January,23,2026






