លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ស្តីពីការរៀបចំដំណើរការសន្និបាតការងារអប់រំឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីអប់រំនៃមន្ទីរអប់រំខេត្តទាំងអស់ និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៧ លោកនាយក លោកស្រីនាយិកានៅតាមគ្រឹះស្ថានសិក្សាពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរអប់រំខេត្ត។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦











