លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលក្រុង អមដំណើរ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត ប្រគល់ផ្ទះមួយខ្នងទំហំ ៦ គុណ ៨ ម៉ែត្រ ជូនអ៊ំស្រីឈ្មោះ ឡោះ ម៉ៃសុំ អាយុ ៦៦ នៅភូមិ ៤ សង្កាត់ដងទង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត។ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
#ប្រភពរដ្ឋបាលក្រុងខេមរភូមិន្ទ#







