លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីប្រគល់ផ្ទះមួយខ្នងទំហំ ៦គុណ៨ ម៉ែត្រ ជូនអ៊ំស្រីឈ្មោះ ឡោះ ម៉ៃសុំ អាយុ ៦៦ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។
វេលាម៉ោង ១០៖០០នាទីព្រឹក
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់#





