ស្រុកកោះកុង ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង អមដោយលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល លោកប្រធានការិយាល័យ ព្រមទាំងមន្រ្តីរាជការ ចំណុះរដ្ឋបាលស្រុកកោះកុង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លោក សំ ពិសិដ្ឋ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ស្រុកកោះកុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពត្រពាំងរូង ។




