/ / /

ថ្នាក់ដឹកនាំ-មន្ត្រីថ្នាក់កណ្តាល និងសាខាតាមព្រំដែនកម្ពុជា ថៃ ចូលរួមសិក្ខាសាលាស្តីពី «ប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព» ក្រោមការសម្របសម្រួលពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)

ថ្នាក់ដឹកនាំ-មន្ត្រីថ្នាក់កណ្តាល និងសាខាតាមព្រំដែនកម្ពុជា ថៃ ចូលរួមសិក្ខាសាលាស្តីពី «ប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព» ក្រោមការសម្របសម្រួលពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)…!!

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមក​ម្ពុជា ខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក Stéphane Bonamy ប្រតិភូជាន់ខ្ពស់ ICRC បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព របស់កាកបាទក្រហមកម្ពុជា” ដោយ មានអ្នកចូលរួមប្រមាណ ៤៧នាក់ រួមមានថ្នាក់ដឹកនាំ មន្ត្រី នៃថ្នាក់កណ្តាល និងមន្ត្រីប្រតិបត្តិមកពីសាខាតាមបណ្តាព្រំដែនរួមមាន ខេត្តសៀមរាប ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។ សិក្ខាសាលានេះត្រូវបានសម្របសម្រួលដោយតំណាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកជំទាវអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថាសិក្ខាសាលាក្នុងរយៈពេល២ថ្ងៃនេះនឹងទទួលបានផ្លែផ្កាល្អ ដោយមាន ចំណេះដឹងថ្មីបន្ថែមទៀត និងស្នើសុំមន្ត្រីទាំងអស់ដែលជាសិក្ខាកាមមេត្តាចូលរួមពិភាក្សា ផ្តល់យោបល់ឱ្យបានផុសផុល និងដាក់ជាសំណួរទៅកាន់វាគ្មិនដែលជាអ្នកជំនាញ ដើម្បីឱ្យមានភាពប្រាកដប្រជា ច្បាស់លាស់ នៅពេលចុះទៅបំពេញភារកិច្ចការងារ ឱ្យធានាបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦