លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន រួមជាមួយមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានសហការជាមួយក្រុមការងារថ្នាក់ក្រសួងបរិស្ថាន ដែលដឹកនាំដោយលោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ ដើម្បីចុះពិនិត្យ និងសិក្សាទីតាំងសម្រាប់ដាំស្តារព្រៃកោងកាងឡើងវិញ។ ក្នុងនោះក៏មានការចូលរួមពីតំណាងអង្គការអភិរក្សខ្លាត្រី និងគណៈកម្មាធិការសហគមន៍តំបន់ការពារធម្មជាតិផងដែរ ដោយបានចុះពិនិត្យផ្ទាល់នៅសហគមន៍ចំនួន ៥ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។ ហើយតាមការពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញទីតាំងដែលមានសក្តានុពលសម្រាប់ដាំស្តារព្រៃកោងកាងដូចខាងក្រោម៖
១.សហគមន៍តំបន់ការពារធម្មជាតិព្រាំងចំការក្រោម៖ មានផ្ទៃដីសក្តានុពលទំហំ ៨៧.៥៨ ហិកតា (សម្រាប់ដាំប្រភេទដើមផ្លោង)។
២.សហគមន៍តំបន់ការពារធម្មជាតិព្រាំងជ្រោយស្វាយ៖ មានផ្ទៃដីសក្តានុពលទំហំ ៣១.៩១ ហិកតា។
៣.សហគមន៍តំបន់ការពារធម្មជាតិកណ្តោល៖ មានផ្ទៃដីសក្តានុពលទំហំ ៧៤.៦៨ ហិកតា (សម្រាប់ដាំប្រភេទព្រៃស្មាច់)។
៤.សហគមន៍តំបន់ការពារធម្មជាតិនាពិសី៖ ពុំមានទីតាំងសក្តានុពលសម្រាប់ដាំស្តារនោះទេ។
៥.សហគមន៍តំបន់ការពារធម្មជាតិតាបែនចំបក់៖ ពុំមានទីតាំងសក្តានុពលសម្រាប់ដាំស្តារនោះទេ។
សរុបផ្ទៃដីដែលមានសក្តានុពលខ្ពស់ក្នុងការដាំស្តារព្រៃកោងកាងឡើងវិញក្នុងសហគមន៍ទាំង ៣ ខាងលើ មានទំហំសរុប ១៩៤.១៧ ហិកតា។
កាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២៦








