ថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា និងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលអាចារ្យ និងគណ:កម្មការវត្តនិគ្រោធារាម (វត្តចាំយាម) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។