លោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង និងលោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក ព្រមទាំងរដ្ឋបាលឃុំទាំង៦ អញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។
ថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦






