ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០ នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក លោក រស់ ស៊ីថា ប្រធានការិយា ល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងលោក ម៉ែន ចាន់ដារ៉ា នាយករងរដ្ឋបាល ចូលរួមប្រជុំពិភាក្សា និងពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការរៀបចំស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ឆ្នាំ២០០២ ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរងខេត្ត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ។