លោក-លោកស្រីប្រធាន-អនុការិយាល័យជំនាញមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង បានចុះផ្សព្វផ្សាយ ស្ដីពីការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល» ដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា, អនុវិទ្យាល័យរដ្ឋ និងឯកជន និងមានកិច្ចសហការបន្ថែមពីលោកប្រធានមន្ទីរអប់រំ យុវជននិងកីឡា ក្នុងការជួយផ្សព្វផ្សាយបន្តតាមគ្រុបតេឡេក្រាមរបស់មន្ទីរបានទៅដល់គ្រប់នាយកសាលា ក្នុងទីរួមខេត្ត និងនៅតាមបណ្ដាស្រុកនានា ដើម្បីឱ្យសិស្សានុសិស្សបានបញ្ចេញស្នាដៃសរសេរសំណេររបស់ខ្លួនក្នុងកម្មវិធីប្រកួតប្រជែងនេះ។
ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦










