/ / /

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ១ គ្រួសារ ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ១ គ្រួសារ ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឡុច ភិរ័ក្ស នាយកប្រតិបត្តិរងសាខា សហការជាមួយ លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខា ស្រុកបូទុមសាគរ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ខូចខាតទាំងស្រុង ដែល មានម្ចាស់ផ្ទះឈ្មោះ ឃួន ហេង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរធ្វើចំការ ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មូលហេតុឆេះ ៖ ភ្លើងឆេះព្រៃរាលដាលដល់ផ្ទះ ។

មានប្រសាសន៍នាឱកាសនោះក្រុមការងារ បាននាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន បងប្អូន ប្រជាពលរដ្ឋ រងគ្រោះដោយក្តីនឹករឭកអាណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយ ជាមួយបងប្អូនដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និង ផ្ទះសម្បែងដោយសារគ្រោះអគ្គិភ័យនេះ។ គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស តង់១ មុង១ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរព្រមទាំងថវិកា១លានរៀល ។

ដោយឡែកអនុសាខាអង្ករ២៥គក្រ តង់១ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ៦យួរ មុង១ ភួយ១ សារុង ក្រមា១ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ខ្ទះ ឆ្នាំង វែកឆា វែកសម្ល សាប៊ូ និងធូបមូស ព្រមទាំងថវិកា ចំនួន ២០ម៉ឺនរៀល ផងដែរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ជាថវិកា អង្ករ និងឧបភោគបរិភោគមួយចំនួន ពីសមាគមធនាគារនៅកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈ ដើម្បីរៀបចំកម្មវិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ផ្លូវបេតុង និងភ្លើងបំភ្លឺផ្លូវឆ្ពោះ ទៅកាន់វត្តចម្លង»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅវត្តគិរីសាគរ ហៅវត្តចម្លងគោ

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង