លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រមូលធាតុចូល ក្នុងការរៀបចំឯកសារគោលការណ៍ណែនាំ ស្តីពីការទទួលស្គាល់ និងផ្ដល់ចំណាត់ថ្នាក់ភូមិមួយផលិតផលមួយ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលប្រជុំអគារ A ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការភូមិមួយផលិតផលមួយ ដោយកិច្ចប្រជុំខាងលើមានគោលបំណងចំនួនពីរ :
១-ចងក្រងនិងទួលស្គាល់ផលិតផល ដែលបានផលិតនៅតាមមូលដ្ឋានរាជធានី ខេត្ត ជាផលិតផលភូមិមួយផលិតផលមួយ។
២-ដាក់ចំណាត់ថ្នាក់”ផ្កាយ” ដល់ផលិតផលភូមិមួយផលិតផលមួយ។
ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦








