ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ ១២ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ខៀវ ជីវ័នរ័ត្ន អនុប្រធានប្រចាំការ ស.ស.យ.ក ស្រុកកោះកុង និងសមាជិក ស.ស.យ.ក ស្រុកចំនួន ០៤ នាក់ ស្រី ០១នាក់ ចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកយាយ ឈឺន បៀ អាយុ៨៩ ឆ្នាំ ស្លាប់ដោយរោគាពាធ ពិធីបុណ្យធ្វើឡើងនៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។


