លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុង បានដឹកនាំលោក លោកស្រីសមាជិក សមាជិកា អនុសាខាក្រុង និងសង្កាត់ ព្រមទាំងអ្នកស្មគ្រចិត្តភូមិ ជួបសំណេះសំណាលសួរសុខទុក្ខនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូនដល់គ្រួសាររងគ្រោះអគ្គីភ័យបានឆាបឆេះផ្ទះ ០១គ្រួសារស្ថិតនៅភូមិ០១ សង្កាត់ដងទង់ ដោយមូលហេតុគាត់បញ្ចូលពិលទុកចោលនៅលើពូក មិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ឡើយ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនតិចតួច។ វេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃច័ន្ទ ៩ រោច ខែបុស្ស
ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។


