រដ្ឋបាលឃុំទួលគគីរ បានរៀបចំកិច្ចប្រជុំប្រកាសសេចក្តីសម្រេច ស្តីពីការតែងតាំងមេភូមិទួលគគីរលើ(ថ្មី) និងការតែងតាំងជំនួយការមេភូមិទួលគគីរលើ នៃឃុំទួលគគីរ ក្រោមអធិបតីភាព លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ នៅបរិវេណសាលាឃុំទួលគគីរ ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១១៣នាក់ ស្រី ៤៩នាក់ ។
ដោយកិច្ចប្រជុំនេះ មានជារបៀបវារៈសំខាន់ៗ ចំនួន ៥ ដូចខាងក្រោម៖
១/.ប្រកាសហេតុ ប្រកាសអធិបតី និងសមាជិកដែលបានអញ្ជើញចូលរួម
២/.គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា
៣/.អានសេចក្តីសម្រេចលេខ ០០១/២៦ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការតែងតាំងមេភូមិទួលគគីរលើ និងអានសេចក្តីសម្រេចលេខ ០០២/២៦ស.ស.រ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ស្តីពីការតែងតាំងជំនួយការមេភូមិទួលគគីរលើ នៃឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៤/.ការបេ្តជ្ញាចិត្តរបស់មេភូមិទួលគគីរលើថ្មី
៥/.មតិយោបល់ណែនាំរបស់ អធិបតីនៃអង្គប្រជុំ…។
រសៀលថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦















