/ / /

ពិធីសំណេះសំណាល បំពាក់ឋានន្តរសក្ដិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ឆ្នាំ២០២០ និងជួបសំណេះសំណាលដោយផ្ទាល់តាមរយ:ប្រព័ន្ធ Video conference

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីសំណេះសំណាល បំពាក់ឋានន្តរសក្ដិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ឆ្នាំ២០២០ ចំនួន០៨ នាក់ ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងជួបសំណេះសំណាលដោយផ្ទាល់តាមរយ:ប្រព័ន្ធ Video Conference ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធិពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយលេខា ធិការដ្ឋាន នាយការិយាល័យទាំងអស់ មេបញ្ជាការ ក្រុង ស្រុក ស្នាក់ការ សរុបចំនួន៨៩នាក់។
ប្រភព : អនុសេនីទោ ឆុន ឆៃយ៉ា

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង​ មន្ត្រីពាក់ព័ន្ធ​នៃការយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពតាមប្រព័ន្ធនិម្មិត (Zoom) ស្តីពីការរៀបចំកិច្ចបញ្ជិកា និងការអនុវត្តថវិកាជំងឺមិនឆ្លងសម្រាប់មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃរដ្ឋបាលរាជធានី-ខេត្ត

  • ហេង គីមឆន/
    28/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការស៊ីវិលចូលរួមក្នុង«កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈ ប្រចាំខែឧសភា ឆ្នាំ២០២៦»

  • ហេង គីមឆន/
    28/05/2026

    សេចក្តីជូនដំណឹង ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦

  • ហេង គីមឆន/
    28/05/2026

    M.r Wang Shou Ceng បរិច្ចាគថវិកាចំនួន ២,៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តមសេនីយ៍ទោ ប៊ុន ថូ បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦