លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលបានអញ្ជើញចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពលោក នួន វិណៃ ជាប្រជាពលរដ្ឋនៅភូមិកោះចាក ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ ដោយបាននាំយកនូវថវិកាជាបច្ច័យ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងកម្មវិធីបុណ្យសព ដែលរៀបចំធ្វើនៅវត្តរុក្ខសិលារាម ហៅវត្តតាចាត ដោយបាននាំយកនូវបច្ច័យ និងគ្រឿងឧបភោគបរិភោគដែលក្រុមការងារបានយកចូលរួមក្នុងពិធីបុណ្យសពនេះ សរុបជាថវិកាចំនួន ១.៩០០.០០០រៀល ក្នុងនោះថវិកា ៖
(ថវិកាសុទ្ធ ៣០០.០០០រៀល គ្រឿងឧបភោគបរិភោគ ១កញ្ចប់ ៧០០.០០០រៀល និងជួយថ្លៃមឈូស ជាទឹកប្រាក់ចំនួន ៤០០.០០០រៀល)
ថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦
វេលាម៉ោង ១៩៖៣០នាទីយប់

