លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ព័ត៌មានដល់ក្រុមគ្រួសារប្រជានេសាទទាំងបួនរូប ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កន្លងមក។ថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦











