លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)របស់រដ្ឋបាលកោះកុង។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុងក្នុងថ្ងៃនេះ ជាសមិទ្ធិផល និងជាតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយតំណាងមន្ទីរ អង្គភាព ស្ថាប័ន តំណាងអង្គការជាតិ និងអន្ដរជាតិ ព្រមទាំងសប្បុរសជន ដែលបានមកចូលរួម ដើម្បីជួយ ពិនិត្យមើលលទ្ធភាពក្នុងការគាំទ្របន្ថែមទាំងថវិកា សម្ភារ និងបច្ចេកទេស ទៅដល់គម្រោងទាំងឡាយរបស់ឃុំ ដែលបានស្នើឡើងក្នុងពេលនេះ។
ថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦






























