លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា បានដឹកនាំលោក លោកស្រីអភិបាលរងស្រុក មន្ត្រីក្រោមឱវាទ និងលោកមេឃុំពាមក្រសោប សហការជាមួយប្រធានមណ្ឌលសុខភាពប៉ាក់ខ្លង ចុះសួរសុខទុក្ខនាំយកអំណោយរបស់អនុសាខា និងថវិកាមួយ ចំនួនទៅជូនលោកយាយ លោកតា ចាស់ជរា នៅក្នុងឃុំពាមក្រសោប ចំនួន២០គ្រួសារ ក្នុងអំឡុងពេលភៀសសឹក និងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានចាត់ក្រុមគ្រូពេទ្យពិនិត្យសុខភាព ពិនិត្យឈាម ដោយបានរៀបចំអាហារជូនគាត់ក្រោយពិនិត្យសុខភាពរួច គ្រប់ៗគ្នា
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!