លោក ឌិន សុខា តំណាងមន្ទីរសុខាភិបាល លោក. ខេម រដ្ឋា តំណាងការិយាសុខាភិបាលស្រុកប្រតិបិត្តស្មាច់មានជ័យ លោក មុី កំសត់ ចូលរួមសិក្ខាសាលា សមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលស្រុកថ្មបាំង បង្កឱកាសគាំទ្រគម្រោង សកម្មភាពវិនិយោគរបស់ក្រុង ស្រុក និងឃុំសង្កាត់ ដែលពុំមានមូលនិធិអនុវត សម្របសម្រួល និងបន្សំគ្នារវាងគម្រោង សកម្មភាពវិនិយោគក្រុង ស្រុក និងឃុំ សង្កាត់គម្រោង សកម្មភាពវិនិយោគឃុំ សង្កាត់ និងឃុំ សង្កាត់ គម្រោង សកម្មភាពវិនិយោគក្រុង ស្រុក និងមន្ទីរ វិស័យ អង្គភាព និងបណ្តាដៃគូអភិវឌ្ឍន៍ គម្រោង សកម្មភាពវិនិយោគឃុំ សង្កាត់ និងមន្ទីរ វិស័យ អង្គភាព និងបណ្តាដៃគូអភិវឌ្ឍន៍ ពង្រឹងកិច្ចសហការរវាងររដ្ឋបាលក្រុង ស្រុក ជាមួយរដ្ឋបាលឃុំ សង្កាត់ និងភាគីពាក់ព័ន្ធ។
ព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦







