/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម សួង ម៉េងឡុង បាននាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ ជូនដល់កម្លាំងជួរមុខចំនួន ៧អង្គភាព នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម សួង ម៉េងឡុង បាននាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ ជូនដល់កម្លាំងជួរមុខចំនួន ៧អង្គភាព នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

ឯកឧត្តម សួង ម៉េងឡុង សមាជិកគណ:កម្មាធិការកណ្ដាល និងជាអនុប្រធានផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាល និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខចំនួន ៧អង្គភាព នៅក្នុងភូមិសាស្ត្រខេត្តកោះកុង តាមរយៈតំណាង និងរដ្ឋបាលខេត្តកោះកុង។

នាឱកាសនេះដែរ ឯកឧត្តម សួង ម៉េងឡុង បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅ ជាបណ្តោះអាសន្ន។
អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតីប្រធាន និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងជួរមុខ រួមមាន៖ អង្ករ នំ អំបុក បាយក្ដាំង ត្រីខ មីកញ្ចប់នសាច់ផាត់ ផ្អកត្រីប្រៃ គ្រាប់ជី កាហ្វេកញ្ចប់ បារី ធូបមូស សាប៊ូលាងចាន ទឹកដោះគោខាប់ ទឹកភេសជ្ជៈ និងទឹកសុទ្ធ។
ថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ តៅ តឿន ទៀ បាញ់ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ និងលោកស្រី ព្រមនាយទាហាន នាយទាហានរង ពលទាហាន បាននំាយកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ ចំនួន ២ វត្ត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦