នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក ឯក ម៉ឹង ប្រធានក្រមប្រឹក្សាស្រុកកោះកុង និងលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង រួមជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកកោះកុង អភិបាលរងស្រុក អធិការនគរបាលស្រុកកោះកុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកកោះកុង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ក្រុមគ្រួសារកងទ័ពជួរមុខ នៅសាលាស្រុកកោះកុង







