ស្រុកកោះកុង ៖ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្ដិទី៤ ក្រោមដឹកនាំកិច្ចប្រជុំដោយ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង ដើម្បីពិនិត្យ និងអនុម័តលើកាងារសំខាន់ៗ មួយចំនួន និងកិច្ចការអនុវត្តបន្ត របស់រដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីមេឃុំទាំង៤។







