/ / /

លោកស្រី អុី នារីនេត អភិបាលរង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ១ភូមិ នៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

លោកស្រី អុី នារីនេត អភិបាលរង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ១ភូមិ នៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្លែង​ក្នុង​ពិធីនេះ​ លោក​ស្រី​អភិបាល​រង​ខេត្ត​ បានមានប្រសាសន៍ថា​ ថ្ងៃ​នេះគឺជាការជួបជុំលើកទី២ ជាកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ បន្ទាប់ពីការជួបជុំលើកទី១ នៅសាលាឃុំស្រែអំបិល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ហើយយើងធ្វើប្រតិបត្តិការបច្ចេកទេស ដើម្បីប្រមូលទិន្នន័យ ដែលមានការកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យរួច កសាងជាឯកសារនៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជី ឈ្មោះម្ចាស់ដីដែលយើងនឹងដាក់ជូនសាធារណជន ដើម្បីពិនិត្យតវ៉ាចាប់ពីថ្ងៃបិទផ្សាយតទៅដែលមានរយៈពេល ១៥ថ្ងៃ។ ដំណើរការការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ត្រូវបានកំណត់ នីតិវិធីច្បាស់លាស់ ក្នុងអនុក្រឹត្យលេខ ៤៦អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ របស់ រាជរដ្ឋាភិបាលកម្ពុជាស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងសេចក្ដីណែនាំលេខ០០១ ដនស/សដ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់តំបន់វិនិច្ឆ័យ ដែលចែកជា ៥ដំណាក់កាលរួមមាន៖
១.ដំណាក់កាលត្រៀមរៀបចំកំណត់តំបន់ធ្វេីការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល​ និងផ្ដល់ពត៌មាន ជូនប្រជាពលរដ្ឋអំពីដំណើរការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ
២.ដំណាក់កាលប្រតិបត្តិការបច្ចេកទេសគឺ ការចុះស្រង់ទិន្នន័យការកសាងប្លង់សុរិយោដី និងការចុះបញ្ជីឈ្មោះម្ចាស់ដី
៣.ដំណាក់កាលបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ដើម្បីបង្ហាញ ជូនប្រជាពលរដ្ឋ នៃលទ្ធផលនៃការកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីដើម្បីផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង
៤.ដំណាក់កាលសម្រេចលើឯកសារវិនិច្ឆ័យ គឺការធ្វើរបាយការណ៍ពីលទ្ធផលនៃការបិទ ផ្សាយជាសារណៈ នូវឯកសានៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ជូនរដ្ឋបាល ខេត្តកោះកុង ដើម្បីពិនិត្យ និងសម្រេច
៥.ដំណាក់កាលនៃការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។
ដើម្បីសម្រេចឱ្យបាននូវគោលបំណងចុងក្រោយ គឺកសាងបានប្លង់សុរិយោដី សៀវភៅ គោលបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិឱ្យបានត្រឹមត្រូវ សូមបងប្អូនទាំងអស់ និងអស់លោក លោកស្រីជាតំណាងអង្គភាព ជាម្ចាស់ដីរដ្ឋនៃភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល សូម អញ្ជើញចូលរួមមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួន ឬក្បាលដីពាក់ព័ន្ធ ក្នុងរយៈពេលបិទផ្សាយ ១៥ថ្ងៃនេះកុំបីអាក់ខាន។ មន្ត្រីជំនាញ និងតំណាងគណៈកម្មការរដ្ឋបាល នឹងនៅប្រចាំការបំពេញ ការងាររបស់ខ្លួនទាំងថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យនៅទីនេះរហូតរយៈពេល១៥ថ្ងៃ តាមការកំណត់ ដើម្បីធ្វើការជូន។ ចំពោះរាល់បញ្ហាដែលកើតមានគណៈកម្មការរដ្ឋបាលនឹងព្យាយាមដោះស្រាយ ដើម្បីសម្រេចឱ្យបាននូវការព្រមព្រៀងរវាងភាគីវិវាទ។ ក្នុងករណីវិវាទ ឬវិវាទណាមួយដែលមិន អាចដោះស្រាយបានក្នុងរយៈពេល១៥ថ្ងៃ គណៈកម្មការរដ្ឋបាលនឹងបញ្ជូនសំណុំរឿងវិវាទនេះ ទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិ៕
ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ