នៅរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អមដំណើរដោយលោកអភិបាលរងស្រុក នាយករដ្ឋបាល អធិការនគរបាលស្រុកកោះកុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ និងមន្រ្ដីរាជការស្រុកកោះកុង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋឃុំតាតៃក្រោម ចំនួន ១៣៥គ្រួសារ នៅវត្តពោធិមនោរម្យ ស្ថិតិនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង





