រដ្ឋបាលស្រុកបូទុមសាគរ បានឧបត្ថម្ភនូវ អង្ករ ទឹកបរិសុទ្ធ និងគ្រឿងបរិភោគឧបភោគ រួមជាមួយថវិកា ដើម្បីជួយគាំទ្រដោះស្រាយផ្គត់ផ្គង់ដល់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន។តាមរយៈការចែកផ្ទាល់ និងចំណែកតាមរយៈរដ្ឋបាលស្រុក ដែលបានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អាជីវករពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ សមាគមនានា និងសប្បុរសជន ។
រដ្ឋបាលស្រុកបូទុមសាគរ សូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល
December 27, 2025




