រដ្ឋបាលស្រុកបូទុមសាគរ បានឧបត្ថមនូវ អង្ករ ទឹកបរិសុទ្ធ និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយគាំទ្ររួមចំណែកដោះស្រាយផ្គត់ផ្គង់ ជូនបងប្អូនភៀសសឹក ស្នាក់នៅក្រៅទីជម្រកសុវត្ថិភាព (ផ្ទះបងប្អូន) ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង។ជាចំណែកមួយ ដែលបានមកពីការឧបត្ថមរបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អាជីវករពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ សមាគមនានា និងសប្បុរសជន ។រដ្ឋបាលស្រុកបូទុមសាគរ សូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ប្រភព: រដ្ឋបាលស្រុកទុមសាគរ=======================ថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ថ្ងៃនេះ ជាថ្ងៃសីលDecember 27, 2025



