នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រជុំវាយតម្លៃលក្ខណៈសម្បត្តិ អង្គភាព និងបុគ្គលដែលមានស្នាដៃប្រចាំ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរងនាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក សរុបចំនួន ១៨ នាក់។