ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក ដើម្បីសម្របសម្រួលលើតម្រូវការជូនបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តកោះកុង។
នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរដល់អាជ្ញាធរខេត្ត និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានអន្តរាគមន៍ និងឆ្លើយតបចំពោះស្ថានភាពបងប្អូនភៀសសឹកល្អប្រសើរ ដោយបានផ្តល់ស្បៀងឧបភោគ បរិភោគ និងសម្ភារចាំបាច់ជាបន្តបន្ទាប់។
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥


























