រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោក យា រ៉ាវីត តំណាងឳ្យនិស្សិតឆ្នាំទី៣ នៃ សាលា Num iLaw និងក្រុមការងារ ដែលបានឧបត្ថម អង្ករ ចំនួន១ តោន
ដើម្បីជួយផ្គត់ផ្គង់ដល់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹកនៅតាមគោលដៅសុវត្ថិភាព។
រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជូនពរ លោក យា រ៉ាវីត និងក្រុមការងារ មានសុខភាពល្អ កម្លាំងកាយមាំមួន និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

