/ / /

យោងតាមការចង្អុលបង្ហាញរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មិនទាន់បានល្អប្រសើរ។សូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ មេត្តាជ្រាបថា ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង( LYP Group ) បានលើកលែងការផាកពិន័យចំពោះការបង់ថ្លៃទឹកចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរជាធម្មតា ឡើងវិញ

យោងតាមការចង្អុលបង្ហាញរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មិនទាន់បានល្អប្រសើរ។
សូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ មេត្តាជ្រាបថា ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង( LYP Group ) បានលើកលែងការផាកពិន័យចំពោះការបង់ថ្លៃទឹកចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរជាធម្មតា ឡើងវិញ។
ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចពិភាក្សា និងរៀបចំផែនការលើវិស័យអគ្គិសនី ទឹកស្អាត និងប្រព័ន្ធសេវាទូរស័ព្ទ នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកោះកុង