/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកបូទុមសាគរ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារ និងថវិកា មួយចំនួនចូលរួមរំលែកទុក្ខ គ្រួសារសព រងគ្រោះ ២ នាក់ បងប្អូនដែលបានស្លាប់ដោយសារ មកលេងឆ្នេរសមុទ្រ នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់​ ឃុំកោះស្តេច ស្រុកគីរីសាគរ។

សាខា កក្រក ខេត្តកោះកុង ៖នៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកបូទុមសាគរ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារ និងថវិកា មួយចំនួនចូលរួមរំលែកទុក្ខ គ្រួសារសព រងគ្រោះ ២ នាក់ បងប្អូនដែលបានស្លាប់ដោយសារ មកលេងឆ្នេរសមុទ្រ នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់​ ឃុំកោះស្តេច ស្រុកគីរីសាគរ ក៏ត្រូវទឹករលកបោករសាត់បាត់ចូលទៅក្នុងសមុទ្រ បណ្តាលអោយស្លាប់ទាំង២នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានឈ្មោះ ៖
១/-ឈ្មោះ ដា ស្រីឡែន ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។
២/-ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរ សិស្ស ។
បច្ចុប្បន្នសពកំពុងតំកល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគួរអោយរន្ធត់នេះ ដែលកើតឡើងចំពោះគ្រួសារសព ដែលបានបាត់បង់កូនៗជាទីស្រឡាញ់ និងសូមបួងសួងដល់ដួងវិញ្ញាណក័ន្ធអ្នកទាំង២ បានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកស្រី អ៊ិន សោភ័ណ្ឌអនុប្រធានអនុសាខាស្រុក បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូ ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត ។

ទន្ទឹមនឹងនេះ លោកនាយកសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទសូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូត ភ្លៀង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ ជានិច្ច និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ភារដែលសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសពមាន៖ អង្ករ៥០គក្រ មីម៉ាម៉ា២កេស ត្រីខ២ឡូ ទឹកសុទ្ធឱរ៉ាល់២កេស អាវយឺត៤ ព្រមទាំងថវិកា ២០ម៉ឺនរៀល។
ដោយឡែកសម្ភារដែលអនុសាខាចូលរួមបុណ្យសពមាន៖ អង្ករ ២០គីឡូ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ អំបិល១កញ្ចប់ ស្ករស ១កញ្ចប់ ប៊ីចេង២កញ្ចប់ មី១កេស ទឹកសុទ្ធ១កេសព្រមទាំងថវិកា ៣០៥,០០០ រៀល ផងដែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/03/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង និងបង្កើតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ របស់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអចិន្ត្រៃយ៍ ក្រសួងមហាផ្ទៃ និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន, លោក ឃួន ណាត និងលោក ជូ ស៊ីមវ៉ា ជាគ្រឿងឧបភោគបរិភោគ ដែលសរុបថវិកា ចំនួន ២ ៤៧៣ដុល្លារ

  • រដ្ឋបាលស្រុកគិរីសាគរ/
    31/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះសម្អាតអនាម័យបរិស្ថាន​ និងជម្រះស្មៅដែលដុះលយចេញមកផ្លូវសាធារណ: នៅភូមិកោះស្ដេច

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការបុរេលក្ខណៈសម្បត្តិអ្នកទទួលការសម្រាប់ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យ និងផ្ដល់អនុសាសន៍លើអ្នកទទួលការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកទទួលការដែលមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់សម្រាប់ឆ្នាំ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាល​ខេត្តកោះកុង ជាមួយដៃគូពាក់ព័ន្ធ​ប្រចាំខែមីនា ឆ្នាំ២០២៦​