ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «គោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨» ក្រោមអធិបតីភាពលោកស្រី ម៉ែន អ៊ុងនីរ៉ា អនុប្រធានសុខាភិបាលនិងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។



