លោក ម៉ុត មាលីវ៉ាត់ សមាជិកក្រុមប្រឹក្សាឃុំ និងលោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការនារីកុមារឃុំ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពី គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នៅសាលប្រជុំសាលាស្រុកក្នុង ក្រោមអធិបតីភាព លោកស្រី ម៉ែន អ៊ុងនីរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ខេត្តកោះកុង។



ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក។
