ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុក បានដឹកនាំលោកស្រី ស៊ិន កញ្ញា មន្ត្រីការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុស្រុក និងលោក ណន ម៉ាណង់ មន្ត្រីការិយាល័យអប់រំស្រុក ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំនិងមន្រ្តីទទួលបន្ទុកព័ត៌មានវិទ្យា ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ។





