លោក ហួត ហេង ចៅសង្កាត់រងទី១ លោក លន់ ពិសិត នាយប៉ុសិ៍នគរបាលរដ្ឋបាលសង្កាត់ និងលោកស្រី ហេន សុខបញ្ញា ជំនួយការរដ្ឋបាល បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណៈមតិជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា ក្នុងខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
នៅសាលមហោស្រពខេត្តកោះកុង
ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក




