វេលាម៉ោង ១៤:០០ នាទីរសៀល រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព ឃុំថ្មដូនពៅ ប្រចាំខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សៀង ថន ប្រធានគណៈបញ្ជាការឯកភាពឃុំ និងមានអ្នកអញ្ជើញចូលរួមដូចជា លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ មន្ត្រីប៉ុស្ដិ៍សុខភាព មន្រ្តីបរិស្ថាន លោកនាយកសាលាទាំងបី លោកមេភូមិ ប្រជាការពារ និងជំនួយការ នៃរដ្ឋបាលឃុំ សរុប ១៦នាក់ ស្រី ០៤នាក់ នៅសាលាឃុំថ្មដូនពៅ ។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
December,11,2025


