/ / / /

បឹងកាឡូអំពិលអំពែក ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

បឹងកាឡូអំពិលអំពែក ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយប្រមាណ ២០២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងប្រមាណ ១២០ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។

បឹងកាឡូអំពិលអំពែក មានទីតាំងសម្រាប់បោះតង់ និងស្ថិតនៅក្បែរដងព្រែក ដែលអាចឲ្យយើងស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ ក្រោមជំនោរត្រជាក់បក់មកពីតាមបណ្តោយដងព្រែក។ ជាពិសេស យើងអាចមើលឃើញអំពិលអំពែកហោះជាក្រុមនៅនឹងដើមឈើក្បែរមាត់ទឹកនៅអធ្រាត្រយប់ស្ងាត់ នារដូវវស្សាទៀតផង។

បរិយាកាសនៅក្នុងទីតាំងទាំងមូល មានសំបូរទៅដោយផល្លានុផលហូបផ្លែច្រើនប្រភេទដែលអ្នកចម្ការដាំប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ មានស្រះទឹកធំមួយ និងស្ពានឆ្លងកូនអូររំដោះទឹកមួយ។

តើទៅដល់បឹងកាឡូអំពិលអំពែក យើងអាចធ្វើអ្វីបានខ្លះ?

ស្នាក់នៅបឹងកាឡូជួយសហគមន៍២០%!

យើងមានបន្ទប់សរុបចំនួន…៖

  • បន្ទប់គ្រែមួយ តម្លៃ ២០ ដុល្លារ ចំនួន…បន្ទប់
  • បន្ទប់គ្រែមួយ (ម៉ាស៊ីនត្រជាក់) តម្លៃ ៣០ ដុល្លារ ចំនួន ៣ បន្ទប់
  • បន្ទប់គ្រែពីរ តម្លៃ ៣០ ដុល្លារ ចំនួន…បន្ទប់

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខ 098 512 988, 097 778 3758!

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ លើករណីសំណើសូមសម្របសម្រួល និងពន្លឿននីតិវិធីដោះស្រាយលើបញ្ហាការសាងសង់ សំណង់លើផ្លូវសាធារណៈរបស់រដ្ឋ ១កន្លែង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    24/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សាកសួរសុខទុក្ខបងប្អូនអាជីករលក់ដូរនៅកំពង់ផែទេសចរណ៍កោះស្តេច

  • ហេង គីមឆន/
    23/03/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង” ចំនួន ០៦លិខិត

  • ហេង គីមឆន/
    23/03/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងស្ពានលូភ្លោះដែលក្រុមហ៊ុន សួន ស៊ីលី បានម៉ៅការសាងសង់កន្លងមកមិនទាន់បានត្រឹមត្រូវតាមស្តង់ដា

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម និងថវិការដ្ឋបាលឃុំចំនួន ៤០មុឺនរៀល ជូនប្រជាពលរដ្ឋឈ្មោះ លន់ ម៉ាប់ ដែលត្រូវភ្លេីងឆេះផ្ទះ