លោក ខេង សំខាន់ អភិបាលរង តំណាងលោក ក្រូច បូរីសីហា អភិបាល នៃ គណៈអភិបាលស្រុក បានដឹកនាំការិយាល័យភូមិបាល និងរដ្ឋបាលឃុំទាំង៤ ចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងឥណទានកាបូនក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមកិច្ចដឹកនាំពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។
ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
វេលាម៉ោង8:30នាទីព្រឹក











