/ / /

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

(ខេត្តកោះកុង)៖ ថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់
សប្តស័ក ព.ស.២៥៦៩ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានរៀបចំប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» ក្រោមអធិបតីភាព លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម លោកអភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា អ្នកអង្គម្ចាស់បណ្ឌិតនាយកវិទ្យាស្ថាន លោក-លោកស្រី ប្រធាន/អនុប្រធានមន្ទីរ លោកប្រធានសាខា ប.ស.ស.ខេត្ត តំណាងអ្នកឧកញ៉ាអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសកោះកុង តំណាងលោកប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រចាំតំបន់សេដ្ឋកិច្ចពិសេសកោះកុង លោក លោកស្រីនាយករោងចក្រ និងបងប្អូនកម្មករនិយោជិត ដែលប្រព្រឹត្តទៅនៅរោងចក្រហាណា ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង សរុបប្រមាណ២៥០នាក់។

ថ្លែងក្នុងពិធីនេះ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានលើកឡើងថា “អំពើហិង្សា និងការរំលោភបំពាន” នៅកន្លែងការងារ គឺជាបញ្ហាសាធារណៈដ៏ធ្ងន់ធ្ងរ ដែលបង្ករឲ្យមានការខូចខាតសុខភាពផ្លូវកាយ ផ្លូវចិត្ត ការថយចុះផលិតភាព និងប៉ះពាល់ដល់សុវត្ថិភាពការងារ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដូចនេះយើងទាំងអស់គ្នា បន្តរួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធគ្នា ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សា និងការបៀតបៀន ក៏ដូចជាធានាបាននូវសុវត្ថិភាព និងសុខុមាលភាពនៅកន្លែងការងារ ដែលចូលរួមចំណែកដល់ការបង្កើនផលិតភាពការងារ។

នាឱកាសនេះផងដែរ លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានកោតសរសើរចំពោះ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដែលបានរៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃនេះឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង  និងគៀងគរសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ប្រឆាំងនឹងស្រ្តី និងក្មេងស្រី និងបុគ្គលងាយរងគ្រោះ ទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ។ ករណីមិនទទួលស្គាល់ ការមិនទប់ស្កាត់ និងការមិនឆ្លើយតប ប្រកបដោយប្រសិទ្ធភាពចំពោះអាកប្បកិរិយាមិនសមរម្យ និងសកម្មភាពខុសច្បាប់នៅកន្លែងធ្វើការ បណ្ដាលឱ្យកើតការខ្វះជំនឿទុកចិត្ត ក្នុងស្ថាប័ន ប៉ះពាល់ដល់សីលធម៌ការងារ និងរារាំងដល់ដំណើរការអភិវឌ្ឍរបស់សហគ្រាស គ្រឹះស្ថាន។

លោកអភិបាលរងខេត្តបានបន្តទៀតថា ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុងយើង បានចូលរួម ជាមួយពិភពលោក ក្នុងការប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ដើម្បីផ្សព្វផ្សាយការបញ្ឈប់អំពើហិង្សា នៅកន្លែងធ្វើការ ព្រមទាំងជំរុញការគិត និងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការដាក់ចេញនូវយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លើងធ្វើការ ប្រកបដោយប្រសិទ្ធភាព ស័ក្តសិទ្ធិភាព តម្លាភាព សមភាព និងសមធម៌ និងការពង្រឹងការប្តេជ្ញាចិត្តក្នុងការបង្កើតកន្លែងធ្វើការឱ្យមានសុវត្ថិភាព និងគោរពគ្នាទៅវិញទៅមក។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/08/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិភាក្សាអំពីគម្រោងកែលម្អប្រព័ន្ធប្រឡាយ រំដោះទឹក ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    15/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានចុះសួរសុខទុក្ខ និងបានឧបត្ថម ថវិកាចំនួន ២០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋ

  • រដ្ឋបាលស្រុកកោះកុង/
    15/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំអាជ្ញាធរភូមិឃុំ ចូលរួមសហការជាមួយ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុក ចុះត្រួតពិនិត្យទីតាំង ប្រជាពលរដ្ឋ ស្នើសូមជួសជុលរោងលក់ដូរ នៅលើដីរដ្ឋបាលឃុំ

  • ហេង គីមឆន/
    15/08/2026

    លិខិតអំពាវនាវ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរៀបចំពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន អ.ន.ក ខេត្ត ក្រុមជំនាញរបស់គណៈកម្មាធិការ អ.ន.ក ខេត្ត លេខាធិការដ្ឋាន អ.ន.ក ក្រុង ស្រុក និងប្រធាន អនុប្រធាន សាខា អ.ន.ក ឃុំ សង្កាត់ នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧.៣០នាទីព្រឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/08/2026

    លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងលោកស្រី សេន សុវណ្ណរតនា មន្ត្រីផ្នែកបែងចែកអ្កជំងឺ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “បរិវត្តកម្មនៃការគ្រប់គ្រង និងការផ្តល់សេវានៃផ្នែកជួរមុខរបស់មន្ទីរពេទ្យបង្អែក ដើម្បីឱ្យការបម្រើសេវានៅមន្ទីរពេទ្យកាន់តែមានភាពល្អប្រសើរ “

  • ហេង គីមឆន/
    14/08/2026

    លោក​វរសេនីយ៍ឯក​ គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ ដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៩ ឃុំ/សង្កាត់ អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ ក្រោមអធិបតីភាពលោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង