មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពអនុវត្តការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្ត របស់អង្គភាព ដឹកនាំដោយ លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំមន្ទីរផែនការខេត្ត។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ២រួមមាន÷ (១) សេចក្តីព្រាងរបាយការណ៍សកម្មភាពលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅបន្ត (២) បញ្ហាប្រឈម សំណូមពរ និងផ្សេងៗ។
រសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥












