ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង បានដឹកនាំ លោក ហួត សារឹម អភិបាលរងស្រុក លោក ពៅ ច័ន្ទថន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកោះកុង លោក ពុំ ធឿន មេឃុំជ្រោយប្រស់ ចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងវិវាទដីធ្លី និងសំណើដែរប្រជាពលរដ្ឋបានដាក់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្រ្តខេត្តកោះកុង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង ។





