វេលាម៉ោង ០៩:០០ នាទីព្រឹក លោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សាឃុំ ជាអ្នកទទួលបន្ទុកកិច្ចការស្រ្តី នឹងកុមារឃុំ បានដឹកនាំក្រុមទ្រទ្រង់សុខភាពភូមិកោះ ចុះផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ នៃប័ណ្ណសមធម៌ ក្នុងការប្រើប្រាស់ពេលទៅទទួលសេវានៅមន្ទីពេទ្យរដ្ឋ នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំឆ្នាំជនចាស់ជរា នឹងពិការភាព មានអ្នកអញ្ជើញចូលរួម សរុប ២៣នាក់ នៅភូមិកោះ នៃឃុំថ្មដូនពៅ ។
ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥





