លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាផ្សព្វផ្សាយ និងពិភាក្សាអំពីការអនុវត្តយន្តការតាមដានដែលដឹកនាំដោយសហគមន៍ក្នុងកម្មវិធីអេដស៍ និងសេវាពាក់ព័ន្ធ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
សមាសភាពវាគ្មិនកិត្តិយសរួមមាន៖
១. តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
២. តំណាងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បើក និងកាមរោគ
៣. លោកប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ
៤. តំណាងអង្គការ(MHC)
សមាសភាពអ្នកចូលរួម៖
១. តំណាងមន្ទីរពាក់ព័ន្ធ
២. តំណាងអាជ្ញាធរមូលដ្ឋាន
៣. អ្នកផ្ទុកមេរោគអេដស៍
៤. ប្រជាជនគន្លឹះ
*គោលចំណង
•ដើម្បីបង្កើនការយល់ដឹង និងការអនុវត្តយន្តការតាមដានដែលដឹកនាំដោយសហគមន៍(Community Led Monitoring CLM)ក្នុងគោលដៅរួមចំណែកធ្វើឱ្យមានភាពប្រសើរឡើងនូវបទអន្តរាគមន៍នៃកម្មវិធីអេដស៍ និងសេវាពាក់ព័ន្ធសម្រាប់សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនគន្លឹះក្នុងខេត្ត។
ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥










