ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង តំណាង លោក សុវណ្ណ ប៊ុនធឿន អភិបាស្រុកកោះកុង អញ្ជីញជាអធិបតីក្នុងវេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្ដីពីការអប់រំរបស់កុមារនៅបឋមសិក្សាខេត្តកោះកុង របស់គម្រោងលើកកម្ពស់ការរអប់រំ និងសេដ្ឋកិច្ចគ្រួសារសហគមន៍ក្រីក្រសម្រាប់អនាគតរបស់កុមារ ផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា អនុវត្តដោយអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មិវហារធម៌(MPC) និង អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) ដែលបានទទួលជំនួយពីអង្គការ Action Aid ប្រចាំកម្ពុជា ស្ថិតនៅសាលប្រជុំសាលាស្រុកកោះកុង ។





