/ / /

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវេទិកាបង្ហាញអំពីសមិទ្ធផលនានារបស់កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា។

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំវេទិកាបង្ហាញអំពីសមិទ្ធផលនានារបស់កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៖ ការរៀនសូត្រ សមិទ្ធផល និងទិសដៅបន្ត  ដោយមានការអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប.  និងបិទកម្មវិធីដោយមានការអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ក្រុមការងារ GIZ សរុបប្រមាណ ២២៥រូប និងមានការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌនៃរាជធានី ខេត្តទាំង២១  សរុបប្រមាណ ១០០៨រូប ។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផល បញ្ហាប្រឈម ការចែករំលែកមេរៀន បទពិសោធ ការឆ្លុះបញ្ចាំង និងការសន្ទនាគ្នាពាក់ព័ន្ធនឹងកំណែទម្រង់អភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធី ISD ដំណាក់កាលទី១ (ចាប់ខែមីនា ឆ្នាំ២០២២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥) និងផែនការអនុវត្តកម្មវិធី ISD ដំណាក់កាលទី២ នៅដើមឆ្នាំ២០២៦  ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ជាអាទិ៍ តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិដែលជាអ្នករៀបចំគោលនយោបាយ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តគោលដៅ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដែលជាប្រតិបត្តិករផ្ទាល់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ក្នុងការចូលរួមចំណែកគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសេទរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេលជាង២ទស្សវត្សកន្លងមកនេះ ក្រោមការដឹកនាំសម្របសម្រួលរបស់ គ.ជ.អ.ប. រួមជាមួយនឹងកិច្ចសហការ ការគាំទ្រ និងការចូលរួមពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន  និងសាធារណជនបានជំរុញឱ្យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះមានការវិវត្តកាន់តែស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាស្របតាមផែនការ តាមដំណាក់កាលនីមួយៗ ដែលគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តបញ្ចប់ដោយជោគជ័យនូវកម្មវិធីជាតិដំណាក់កាលទី១ (២០១០-២០២០)។ នាពេលនេះ យើងកំពុងអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលឆ្នាំ២០២៥នេះ គឺជាឆ្នាំទី៥នៃការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ ហើយក៏ជាឆ្នាំដែលយើងត្រូវរៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំបន្ទាប់ (២០២៦-២០៣០)។ ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិតាមដំណាក់កាលនីមួយៗកន្លងមកនេះ បានបង្កើតនូវសមិទ្ធផលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រួមជាអាទិ៍ ប្រព័ន្ធកសាងផែនការ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាល ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ នីតិវិធីផ្តល់សេវា យន្តការគណនេយ្យភាព យន្តការសម្រុះសម្រួលវិវាទនិងដោះស្រាយបណ្តឹងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ទន្ទឹមគ្នានេះ សិទ្ធិអំណាច មុខងារតាមវិស័យនានា រួមទាំងធនធនមនុស្ស និងធនធានហិរញ្ញវត្ថុក៏បានផ្ទេរជាបណ្តើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានកាន់តែចំទិសដៅ ឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦