/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៣ ក្នុងពិធីផ្សព្វផ្សាយការងារផែនការអនុវត្តលេខ ០០៣ផ.ក ជំហានទី២ នៅរដ្ឋបាលខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៣ ក្នុងពិធីផ្សព្វផ្សាយការងារផែនការអនុវត្តលេខ ០០៣ផ.ក ជំហានទី២ នៅរដ្ឋបាលខេត្តកោះកុង។

លោកំទាវអភិបាលខេត្ត បានលើកឡើងថាថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ក្នុងពិធីផ្សព្វផ្សាយ ការងារផែនការអនុវត្តលេខ ០០៣ផ.ក ជំហានទី២ នៅរដ្ឋបាលខេត្តកោះកុងនាពេលនេះ។ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងជា ប្រធានក្រុមប្រតិបត្តិការទី៣ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញចុះមកបំពេញបេសកកម្ម នៅក្នុងខេត្តកោះកុងយើងខ្ញុំ នាឱកាសនេះ។
គណៈអធិបតី ជាទីគោរព ! អង្គពិធីទាំងមូល ជាទីមេត្រី ! ដូចដែលលោក លោកស្រីទាំងអស់ជ្រាបរួចហើយថា យោងប្រសាសន៍ចង្អុល ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេស កំពុងបម្រើការងារ និងស្នាក់នៅក្នុងខេត្តព្រះសីហនុ និងយោងការចង្អុល ដឹកនាំផ្ទាល់ពី ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធាន និងអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការដឹកនាំរួម និងអនុវត្តផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ដើម្បីបន្តសកម្មភាព នៃផែនការអនុវត្តលេខ០០៣ផ.ក នៅខេត្តកោះកុង របស់យើងបន្តទៀត។ ការងារគ្រប់គ្រងត្រួតពិនិត្យ វត្តមានស្នាក់នៅ របស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច និងជាកាតព្វកិច្ច របស់វិស័យឯកជន ពីគោលបំណងនិងការអនុវត្តផែនការលេខ ០០៣ ផ.ក របស់ក្រសួមហាផ្ទៃ ចំពោះសមត្ថកិច្ច មុននឹងអនុវត្ត ត្រូវយល់ពីនីតិវិធី ត្រូវយល់ពីឋានៈជបរទេស និងត្រូវយល់ ពីប្រភេទទិដ្ឋការស្នាក់នៅ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ គោលបំណងសំខាន់ ដើម្បី ទី១.រកទីតាំងគោលដៅ មានជនបរទេសស្នាក់នៅ (ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងអគារ អ្នកជួលបន្ទប់ និងជនបរទេស) ទី២.រកជនបរទេសស្នាក់នៅ ចំនួនជាក់ស្តែង នៅតាម(សណ្ឋាគារ ផ្ទះសំណាក់ កន្លែងជួល គម្រោងវិនិយោគ សួនឧស្សាហកម្ម និងតំបន់ព្រំដែន។ល។) ទី៣.រកជនបរទេស ស្នាក់នៅខុសច្បាប់ ធ្វើការខុសច្បាប់(ជនបរទេសខុសច្បាប់ ជនបរទេសមិនមានឯកសារ ការងារខុសបំណង បទល្មើសពាក់ព័ន្ធ ជួញដូរករណីគ្រឿងញៀន និងការបោកបញ្ឆោតតាមបណ្តាញ) ទី៤.ជនបរទេសប្រព្រឹត្តបទល្មើសខុសច្បាប់ និងទី៥.ចុះត្រួតពិនិត្យគោលដៅ ដែលមានជនបរទេសស្នាក់នៅ ឱ្យតឹងរ៉ឹង ច្បាស់លាស់ ចំពោះគោលដៅមិនរាយការណ៍ មិនសហការក្នុងការត្រួតពិនិត្យ ក្រុមការងារអាចស្នើសូមគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
លោក លោកស្រី ត្រូវតែធ្វើការផ្សព្វផ្សាយបន្តឱ្យយល់កាន់តែច្បាស់ ចំពោះម្ចាស់ទី តាំងមានជនបរទេស ឱ្យយល់ច្បាស់ពីការផាកពិន័យលើម្ចាស់ទីតាំងនិងជបរទេស ដែលខុស និងច្បាប់អន្តោប្រវេសន៍ ប្រភេទជនបរទេស ចែកជាជនបរទេសអន្តោប្រវេសន្ត ជនបរទេសមិនមែនអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន ហើយជនបរទេសមានប្រើ ទិដ្ឋការស្នាក់នៅរយៈពេលវែង រយៈពេលខ្លី និងទិដ្ឋការសម្រាប់ធ្វើការងារ។ ដំណើរការប្រព័ន្ធត្រួតពិនិត្យវត្តមានជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា Foreigner Present in Cambodia System(FPCS) តម្រូវឱ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការ នៃអធិការដ្ឋានក្រុងស្រុក ជាអ្នកផ្ទៀងផ្ទាត់ ត្រូវមានទីតាំងច្បាស់លាស់ មុននិងបើកឱ្យដំណើរការគណនីបាន ដើម្បីគ្រប់គ្រង និងពិនិត្យលើការស្នាក់នៅពេល ចេញ ចូល របស់ជនបរទេស ហើយមានភាពងាយស្រួល មិនចំណាយពេលច្រើនដូចមុន និងរាយការណ៍ទាន់ពេលវេលា។ ម្ចាស់ គោលដៅទីតាំងទាំងអស់ មានកាតព្វកិច្ចត្រូវ ចុះវត្តមានជនបរទេស ដើម្បីគ្រប់គ្រងជនបរទេស បានច្បាស់លាស់ គឺនាំមកនូវការពារសុវត្ថិភាពជាតិ ស្ថិរភាពជាតិ សេដ្ឋកិច្ចជាតិ និងវប្បធម៌ជាតិ។

ការចូលរួមរបស់ ឯកឧត្តម លោក លោកស្រីទាំងអស់នាពេលនេះ ពិតជាមានសារៈសំខាន់ ជាមួយការចូលរួមមិនអាចខ្វះបានពីវិស័យឯកជន។ យើងសង្ឃឹមថា ម្ចាស់ អាជីវកម្មទាំងអស់ នឹងចូលរួមយ៉ាងសកម្ម ដោយគោរពច្បាប់ស្តីពីការជួលពលកម្ម មាន ការចុះបញ្ជីត្រឹមត្រូវ ផ្តល់ឯកសារត្រឹមត្រូវដល់សមត្ថកិច្ច មិនលាក់ជនបរទេសខុសច្បាប់ ព្រមទាំងសហការដោយភាពស្មោះត្រង់។ ជាមួយគ្នានេះផងដែរ នាងខ្ញុំក៏ទទួលស្គាល់ថា មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការចុះត្រួតពិនិត្យតំបន់ឆ្ងាយៗ ករណីជនបរទេស ផ្លាស់ទីលំនៅ ម្ចាស់អាជីវកម្មមួយចំនួនមិនបានរាយការណ៍ ករណីចោទប្រកាន់អំពើអនឡាញ និងករណីឆ្លងព្រំដែនឆ្លងខុសច្បាប់។ ក្រុមប្រតិបត្តិការ បានរៀបចំឱ្យមានកម្លាំងត្រួតពិនិត្យបន្ថែមព័ត៌មាន និងផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។
ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៣ និងប្រតិភូ លោក លោកស្រី បងប្អូនសមត្ថកិច្ច និងវិស័យឯកជន ដែលបានចូលរួមជាមួយយើងខ្ញុំក្នុងបេសកកម្មដ៏សំខាន់នេះ។ ការអនុវត្តផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ មិនមែនជាការងាររបស់សមត្ថកិច្ចតែមួយទេ ប៉ុន្តែជាកាតព្វកិច្ច រួមរបស់យើងទាំងអស់គ្នា និងអាចធ្វើឱ្យខេត្តកោះកុងកាន់តែរីកចម្រើន សុវត្ថិភាព និង មានភាពជឿជាក់ចំពោះវិនិយោគិន និងភ្ញៀវទេសចរជាតិ អន្តរជាតិបន្ថែមទៀត៕
ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

  • ហេង គីមឆន/
    14/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្តីពីការធ្វើបច្ចុប្បន្នភាពមគ្គុទ្ទេសក៍វិនិយោគខេត្តកោះកុង (Koh Kong Investment Guide) និងវឌ្ឍនភាព នៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកោះកុង