/ / /

សេចក្តីស្រាយបំភ្លឺ របស់រដ្ឋបាលស្រុកបូទុមសាគរ

សេចក្តីស្រាយបំភ្លឺ

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ មានគេហទំព័រពត៌មានបណ្តាញសង្គមហ្វេសប៊ុក ” Koh Kong Hot News ” បានចុះផ្សាយ មានខ្លឹមសារថា៖ ចេញដើរមក មើលគេចាក់ ទៀតហើយ គេលប់ទៀតហើយ ឱព្រៃ កោងកាង អើយ ព្រៃលិចទឹកអើយ កម្មអីតែអ្នក ម្ល៉េះ ខំធ្វើរនាំង បាំង ខ្យល់ បាំងផុក ថែមទាំង ចិញ្ចើម ជីវ:ជម្រុះ ខំជួយ បង្កើត កូន ក្ដាម កូនត្រី កូន បង្ការ គ្រប់ ប្រភេទ ហើយជួយ ផ្ដល់ភាពស្រស់ ស្អាតជូន បងប្អូនប្រជាជន គ្រប់ទិសទី ហើយនិយាយ ថា ព្រៃ កោងកាង ស្រស់ ស្អាតណាស់ តែចុង ក្រោយ កាប់ផង ដុតផង ចាក់ដី លប់ ដាច់ ដង្ហើមចេញរបស់ ខ្ញុំទៀត ចុងក្រោយ អស់អ្វីៗទាំងអស់។ ខ្ញុំឃើញ អស់លោក អ្នកធំៗ ចុះមក មើលខ្ញុំ ខ្ញុំ ពិតជារស់នៅ បានសុខ ហើយ មិនដឹង អីគេនៅ តែ ធ្វើបាបខ្ញុំដដែល ឈប់ ជឿហើយ អ្នក ខ្សែខ្នងធំ អ្នកមានអំណាច ខ្លាចណាស់។ ទីតាំងកន្លែងរស់នៅ ចំណុចព្រែក គល់ ភូមិ ចំការលើ ឃុំ ថ្មស ស្រុកបុទុមសាគរ ខេត្ត កោះកុង ។
ក្នុងន័យនេះរដ្ឋបាលស្រុកបូទុមសាគរសូមជម្រាបជូនថា៖ ក្រសួងបរិស្ថានបានចេញលិខិតលេខ ៧១៥៨/០៩២៥ ប.ស្ថ អតធ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការអនុញ្ញាតអោយធ្វើការសាងសង់បន្តបញ្ចប់គម្រោងទំនប់ការពារទឹកប្រៃចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រវែង ២៥០០ម៉ែត្រ ក្នុងឆ្នាំ២០២៥ នេះ។
រដ្ឋបាលស្រុកសូមបញ្ជាក់ជូនថា ទីតាំងបានចុះផ្សាយផ្សាយខាងលើ គឺជាទីតាំងនៅចំណុចព្រែកគល់ ក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលក្រសួងបរិស្ថាន បានឯកភាពអោយសាងសង់បញ្ចប់ទំនប់ការពារទឹកប្រៃប្រវែង ២៥០០ម៉ែត្រ ។
អាស្រ័យហេតុនេះ សូម ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទទួលជ្រាបជាព័ត៌មាន។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍នៅគ្រប់ឃុំ សង្កាត់ នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំពាក់ព័ន្ធបញ្ហាការដាំដំណាំលើទីតាំងដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីសូត្រមន្ដ បុណ្យផ្កាសាមគ្គី

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បរិច្ចាគថវិកាចំនួន ១,២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    លោក កក់ ស៊ុនសេង អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦